ការផ្លាស់ប្តូរចំពោះគោលនយោបាយឯកជន
ប្រសិនបើមានគោលនយោបាយឯកជនត្រូវបានធ្វើការផ្លាស់ប្តូរនោះមេគង្គម៉ាឃីតនឹងប្រកាសពីការផ្លាស់ប្តូរនៅ
ត្រង់ចំនុចពត៌មានរបស់វេបសាយដើម្បីអោយអ្នកបានដឹងអំពីការផ្លាស់ប្តូរទាំងនោះ។ មេគង្គម៉ាឃីត សូមរក្សា
សិទ្ធិចំពោះការកែប្រែ រាល់សេចក្តីថ្លែងការណ៏ជាឯកជននេះគ្រប់ពេលវេលា ដូច្នេះសូមពិនិត្យវាអោយបានញឹកញាប់។ ប្រសិនបើមេគង្គម៉ាឃីតធ្វើការផ្លាស់ប្តូរអ្វីដែលសំខាន់ទៅលើគោលនយោបាយនេះយើងនឹង
ផ្តល់ពត៌មានអោយអ្នកតាមរយៈអ៊ីម៉ែល។ កិច្ចព្រមព្រៀងសំរាប់អ្នកប្រើប្រាស់ ក្នុងការប្រើប្រាស់វេបសាយមេគង្គម៉ាឃីត ឫ www.mekongmarket.asia និងគេហ
ទំព័រផ្សេងទៀត ដែលគ្រប់គ្រងដោយ មេគង្គម៉ាឃីត មានដូចជា លក្ខណៈពិសេស និង សេវាកម្មដែលផ្តល់ដោយ វេបសាយនេះ អ្នក (អ្នក រឺ អ្នកប្រើ) យល់ព្រមគោរពតាម
ល័ក្ខខ័ណ្ឌន្តិកៈ (កិច្ចព្រមព្រៀង រឺ ល័ក្ខខ័ណ្ឌ ប្រើប្រាស់) រួមទាំងល័ក្ខខ័ណ្ឌទាំងឡាយដែលផ្តល់ដោយ ហាយភឺលីង (Hyperlink) ប្រសិនបើអ្នក មានសំនួរសូមចូលទៅផ្នែកជំនួយនៃវេបសាយនេះ។ មុនពេលដែលអ្នកអាចក្លាយទៅជាសមាជិករបស់ មេគង្គម៉ាឃីត រឺ វេបសាយដែលគ្រប់គ្រងដោយ មេគង្គម៉ាឃីតអ្នកត្រូវតែអានហើយទទួលនូវរាល់ល័ក្ខខ័ណ្ឌដែលភ្ជាប់នៅក្នុងកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០០៩ សំរាប់អ្នកប្រើប្រាស់ក្នុង
ពេលបច្ចុប្បន្ន និង អាស្រ័យដោយមានការទទួលស្គាល់សំរាប់អ្នកប្រើប្រាស់ថ្មី។ ខ និង ល័ក្ខខ័ណ្ឌ ក្នុងការប្រើប្រាស់វេបសាយនេះអ្នកបានយល់ព្រមចំពោះល័ក្ខខ័ណ្ឌប្រើប្រាស់ជាសង្ខេប
ដូចមានចែងខាងក្រោម ដូចមានក្នុង ខ និង ល័ក្ខខ័ណ្ឌនេះ។ ល័ក្ខខ័ណ្ឌទូទៅ 1.ហាមមិនអោយប្រើប្រាស់វេបសាយនេះដើម្បីផ្តល់ពត៌មាន មិនពិត មិនត្រឹមត្រូវ រឺ
ដែលធ្វើ អោយមានការភ័ន្តច្រលំ។ 2.គ្រប់អាយុក្នុងការបង្កើតកិច្ចសន្យាស្របច្បាប់ទៅតាមច្បាប់ដែលកំពុងអនុវត្តន៍ 3.ចុះឈ្មោះដោយប្រើឈ្មោះពិតរបស់អ្នកជាមួយអាស័យដ្ឋានអ៊ីម៉ែលដែលមានសុពលភាព 4.មិនមានអ្នកប្រើប្រាស់សារស្ពេមនៅក្នុងវេបសាយនេះ។ ប្រសិនបើមានការបង្កើតអោយមាន
សារស្ពេម នឹងឈានដល់ការលុបចោលភ្លាមនូវគណនីរបស់អ្នក។ 5.ហាមមិនអោយជ្រៀតជ្រែក ឫ ប្រើវិធានការទាំងឡាយណាក្នុងគោលបំណងបោកបញ្ឆោត
ចំពោះការ សំរេចចិត្តរបស់ភាគីផ្សេង។ មេគង្គម៉ាឃីត 1.អ្នកយល់ព្រមបំពេញការលក់អោយអ្នកដែលដេញថ្លៃឈ្នះពេលដែលអ្នកដាក់របស់មួយ អោយដេញថ្លៃ។ 2.អ្នកយល់ព្រមបំពេញការទិញអោយអ្នកលក់ នៅពេលដែលអ្នកបានឈ្នះក្នុងការដេញថ្លៃ។ 3.ហាមមិនអោយប្រមូលផ្តុំបញ្ជីអាស័យដ្ឋានអ៊ីមែលរបស់អ្នកប្រើប្រាស់ក្នុងវេបសាយនេះសំរាប់គោលបំណង
ទាញយកផលប្រយោជន៏ផ្សេងៗ 4.មេគង្គម៉ាឃីត មិនទទួលនូវវត្ថុដូចខាងក្រោម៖
- កាំភ្លើង និង អាវុធសំរាប់សំលាប់មនុស្ស
- អាវុធយុទ្ធភ័ណ្ឌ និង គ្រឿងផ្ទុះ
- ប្រភេទថ្នាំខុសច្បាប់ (ញៀន) និង វត្ថុប្រើជាមួយគ្រឿងញៀន
- មាស ពេជ្រ ប្រាក់
- របស់ដែលខូចគុណភាព
- របស់របរ រឺ សំភារៈអាសអាភាស
- របស់ដែលខូច រឺ ដែលគេបំផ្លាញចោល
- របស់ក្លែងក្លាយ រឺ របស់លួចគេ
- របស់ដែលច្បាប់ហាមឃាត់
- របស់ដែលមិនមែនជាកម្មវត្ថុនៃពាណិជ្ជកម្ម
ដីខ្មែរ
អ្នកយល់ព្រមនិងទទួលស្គាល់ថាដីខ្មែរមិនជាប់ពាក់ព័ន្ធនៅក្នុងនិងមិនមែនជាភាគីទៅនឹងកិច្ចការ ជំនួញជាក់លាក់ណាមួយរវាងរឺក្នុងចំណោមអ្នកប្រើប្រាស់របស់ដីខ្មែរឡើយ ដូច្នេះហើយតាមរយៈ នេះគឺបានន័យថា រាល់ប្រតិបត្តិការណ៍ដែលកើតមានរវាងអ្នកប្រើប្រាស់សេវា
កម្មរបស់ដីខ្មែរមិនស្ថិត ក្រោមទំនួលខុសត្រូវរបស់ម្ចាស់គេហទំព័រដីខ្មែរនោះទេ។ ប្រតិបត្តិការណ៍ អាស្រ័យតាមការបង្កើតប្រតិបត្តិការណ៍ជាមួយ មេគង្គម៉ាឃីត និង គេហទំព័រផ្សេងទៀតដែលគ្រប់
គ្រងដោយ មេគង្គម៉ាឃីត |