|
អំពីយើង |
|
ទស្សនៈវិស័យ បេសកម្ម និង តំលៃ
ទស្សនៈវិស័យរបស់យើងខ្ញុំ ដើម្បីក្លាយបណ្តាញចុះផ្សាយជំនួយអចលនទ្រព្យឈានមុខគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលបង្ករនូវទំនាក់ទំនងស្អិតរមួតជាមួយអតិថិជនតាមរយៈកិត្តិស័ព្ទនៃ ការផ្តល់ទំនុកចិត្ត ភាពងាយស្រួល សេវាកម្មគ្រប់គ្រង និង សេវាកម្មអតិថិជន។ បេសកម្មរបស់យើងខ្ញុំ ដើម្បីផ្តល់នៅវេទិការមួយពោរពេញ និង សំរាប់ធ្វើការផ្សាយផ្សព្វជំនួញអចលនទ្រព្យ ដែលបុគ្គលគ្រប់រូបអាចចូល និង ស្វែងរករាល់អចលនទ្រព្យដែលធ្វើការដាក់លក់ ជួល និង រកទិញគ្រប់ប្រភេទអចលនទ្រព្យដែលលោកអ្នកចង់បាន ក្នុងលក្ខណៈមួយសន្សំសំចៃពេលវេលា និង មានប្រសិទ្ធិភាពខ្ពស់។ មិនតែប៉ុណ្ណោះ គឺចំនុចមួយក្នុងការលើកស្ទួយទីផ្សារអចលនទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ តំលៃរបស់យើងខ្ញុំ * ការប្តេជ្ញាចំពោះវិជ្ជាជីវៈ * ទំនុកចិត្ត និង ភាពសុចរិត ចំពោះអតិថិជន * កិច្ចការប្រកបដោយជំនាញឯកទេស * ការងារប្រកបដោយសហការជាក្រុម * ជំនួញពោរពេញលក្ខណៈស្តង់ដារ តើយើងជានរណា? យើងខ្ញុំ ដីខ្មែរ គឺជាទីផ្សារអរូបីមួយដែលផ្តល់ទីតាំងជូនអ្នកលក់ អ្នកទិញ អចលនទ្រព្យទាំងឡាយចុះផ្សាយដាក់លក់ ជួល ឫ ស្វែករកទិញ ជួល ឫ ការចូលហ៊ុនគ្នាទិញ ជួល អចលនទ្រព្យផ្សេងៗរបស់ពួកគាត់។
រចនាសម្ព័ព្ធរបស់ក្រុមហ៊ុន
![\"Organizational \"Organizational]()
ទស្សនៈរបស់ជំនួញ
អ្វីដែលយើងធ្វើ ដីខ្មែរ តាំងទីផ្សារអរូបីមួយដែលផ្តល់ទីតាំងជូនអ្នកលក់ អ្នកទិញ អចលនទ្រព្យទាំងឡាយចុះផ្សាយដាក់លក់ ជួល ឫ ស្វែករកទិញ ជួល ឫ ការចូលហ៊ុនគ្នាទិញ ជួល អចលនទ្រព្យផ្សេងៗរបស់ពួកគាត់។ សំរាប់អតិថិជន ដែលចង់ទិញ ជួលរកឃើញតាមរយៈគេហទំព័រ ដីខ្មែរ យើងខ្ញុំនឹងផ្តល់ទំនាក់ទំនងផ្ទាល់រវាងអ្នកលក់ និង អ្នកទិញ ដើម្បីតថ្លៃ។ ភូមិសាស្ត្រដែលគ្រប់ដណ្តប់ យើងខ្ញុំទទួលយកការចុះផ្សាយអចលនទ្រព្យទាំងឡាយណាមានក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ យោងតាមការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបណ្តាញអ៊ិនធើណេត និង ការគ្រប់ដណ្តប់មិនកំនត់នៃបណ្តាញលើការផ្សាយពាណិជ្ជកម្ម ដូច្នេះរាល់ការផ្សាយរបស់លោកអ្នកអាចបង្ហាញគ្រប់ទីកន្លែង និង គ្រប់ពេលវេលា មិនចំពោះលោកអ្នកស្ថិតក្នុងពេលវេសមកាល ឫ ស្ថិតនៅកន្លែងធ្វើការអោយតែលោកអ្នកមានភ្ជាប់បណ្តាញអ៊ិនធើណេត។ ការចាត់ថ្នាក់អតិថិជន បុគ្គល - គណនីបុគ្គល អតិថិជនបុគ្គលគឺសំដៅលើអ្នកទិញ និង ម្ចាស់កម្មសិទិ្ធ។ ប្រសិនបើលោកអ្នកមិនស្គាល់ភ្នាក់ងារអចលនទ្រព្យណាម្នាក់ទេ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីចុះផ្សាយអចលនទ្រព្យរបស់លោកអ្នក។ ភ្នាក់ងារ - គណនីភ្នាក់ងារ ភ្នាក់ងារ សំដៅលើ ភ្នាក់ងារអចលនទ្រព្យ ឈ្មួនកណ្តាល និងភ្នាក់ងារផ្សេងៗទៀតដែលធ្វើជំនួញជាមួយអចលនទ្រព្យ។ ភ្នាក់ងារទាំងអស់អាចគ្រប់គ្រង រាល់ការចុះផ្សាយអចលនទ្រព្យលក់ដោយមានភាពងាយស្រួលនៅលើកុំព្យូទ័ររបស់ពួកគាត់តែម្តង។ មធ្យោបាយក្នុងបង់លុយ លោកអ្នកអាចបង់ថ្លៃចុះផ្សាយបានតាមវិធីដូចមានខាងក្រោម៖ * កាតឥណទាន (ឧ. វីសារកាត ម៉ាស័្ទរកាត) * កាតឥណពន្ធ (ឧ. វិង កាត) * ផេរផល (PayPal) * វឹលផេរ (World Pay) * ផ្ទេរលុយតាមធនាគារ * តាមផ្ញើរលុយ (ឧ. វេសធើន យូយាន) * ឫ លោកអ្នកអាចបង់នៅការិយាល័យ ដីខ្មែរតែម្តង សំគាល់៖ យើងខ្ញុំមិនមានទំនួលខុសត្រូវអ្វីទាំងអស់លើរាលប្រតិបត្តិការណ៍កើតឡើងរវាងអ្នកលក់ និង អ្នកទិញដែលជាសមាជិករបស់ដីខ្មែរ។ |
|