ផ្នែកសំខាន់ៗ
ពត៌មានរួបរួមគ្នាបុព្វកថានាសម័យកាលនៃសេដ្ឋកិច្ចបច្ចេក វិទ្យាដ៏ជឿនលឿន ទំព័រអាជីវកម្មថ្មីៗ ត្រូវបានបង្កើតឡើងដើម្បីទទួលស្វាគមន៍នូវពិភពលោក ថ្មីមួយដែលពោរពេញទៅដោយការរីកលូតលាស់ក្នុងវិស័យ ពាណិជ្ជកម្ម។ ដោយប្រើប្រាស់នូវភាពរីកចំរើន នៃវិស័យព័ត៌មានវិទ្យា ការណ៍នេះបានជម្រុញឲ្យប្រតិបត្តិការណ៍ជំនួញរបស់លោកអ្នកនៅ ប្រទេសកម្ពុជាជាមួយនឹងសហសេវិកនៅសហរដ្ឋអាមេរិក កាន់តែមានភាពងាយស្រួលដូចគ្នានឹងការធ្វើជំនួញជាមួយ ដៃគូរដទៃទៀតនៅក្នុងប្រទេសដូច្នោះដែរ។ គំនិតជំនួញដ៏ខ្លាំងក្លានេះ ត្រូវបានប្រើប្រាស់ក្នុងគោលបំណងដើម្បីលុបបំបាត់នូវ ព្រំដែនចំងាយនៅលើពិភពលោករបស់យើង និងដើម្បីអោយវាក្លាយទៅជាវេទិការពាណិជ្ជកម្មតែមួយ។ ដោយប្រមើមើលលើទស្សនៈវិស័យដ៏ វែងឆ្ងាយនេះ លោកនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន មេគង្គម៉ាឃីត បានចាប់ផ្តើមនូវការសាកល្បងមួយដោយប្រើប្រាស់នូវទស្សនៈនៃ សេដ្ឋកិច្ចបច្ចេកវិទ្យានេះឡើង ក្នុងគោលបំណងដើម្បីជម្រុញអោយមានភាពប្រសើរឡើងនូវ បណ្តាញពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជិតខាងនៅអាស៊ី និងនៅជុំវិញពិភពលោក។ ដូចមានពាក្យមួយឃ្លាបានពោលថា តំណក់ទឹកមួយតំណក់នៅក្នុងសមុទ្រ អាចក្លាយជារលកសមុទ្រដ៏ខ្លាំងក្លា ហេតុនេះហើយទើបក្រុមហ៊ុន មេគង្គ ម៉ាឃីត សង្ឃឹមជឿជាក់យ៉ាងមុតមាំថាការផ្តួចផ្តើមបន្តិចបន្តួចដំ បូងរបស់យើងខ្ញុំនេះ អាចនឹងផ្តល់ជូនដល់ប្រទេសកម្ពុជានូវឱកាសជំនួញជា ច្រើន ក្នុងវិស័យពាណិជ្ជកម្មនាថ្ងៃអនាគតដោយគ្រាន់តែចា ប់ផ្តើមជាមួយនឹងការចុចទៅលើកណ្តុរបញ្ជារបស់កុំព្យូទ័ រ។ គេហទំព័រ mekongmarket.asia ជាគេហទំព័រនៃបណ្តាញទីផ្សារតាមប្រព័ន្ធអ៊ិនធឺណេត ដែលនាំមុខគេនៅកម្ពុជា។ យើងខ្ញុំផ្តល់ជូនជាបណ្តាញជំនួញតាមរយៈប្រព័ន្ធអេឡិច ត្រូនិច ដូចជាការទិញលក់ទំនិញក្នុងស្រុក និងជាលក្ខណៈអន្តរជាតិ។ យើងខ្ញុំបម្រើជូនអតិថិជនទាំងអស់នូវសេវាកម្ម ទាំងឡាយប្រកបដោយជំនឿទុកចិត្ត ភាពបើកចំហ ស្មើភាព ភាពទៀងត្រង់ និងភាពសប្បាយរីករាយ។ ចក្ខុវិស័យទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិច នាំមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមាននូវទំនាក់ទំនង យ៉ាងជិតស្និតជាមួយអតិថិជន ប្រកបដោយកេរ្តិ៍ឈ្មោះនៃទំនុកចិត្ត ភាពងាយស្រួល សេវាកម្មដ៏ប្រពៃ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន។ បេសកកម្មផ្តល់ជូនជាវេទិកាពាណិជ្ជកម្ម មួយ ដែលអតិថិជនអាចចូលរួមទិញលក់ផលិតផលទំនិញប្រកប ដោយភាពងាយស្រួល និងដើម្បីជម្រុញអោយមាននូវការធ្វើជំនួញដ៏ មានទំនុកចិត្តរវាងការផ្គត់ផ្គង់និងតម្រូវការ ដែលនាំទៅរកការកើនឡើងនៃសំទុះពាណិជ្ជកម្មតាមប្រ ព័ន្ធអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា។ គុណសម្បត្តិ១. ឆន្ទៈក្នុងវិជ្ជាជីវៈ ២. ទំនុកចិត្ត និងភាពទៀងត្រង់ចំពោះអតិថិជន ៣. វិជ្ជាជីវៈនិយម ៤. សាមគ្គីភាពជាក្រុមរបស់បុគ្គលិក ៥. ពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិ ទិដ្ឋភាពទូទៅនៃជំនួញសកម្មភាពគេហទំព័រ mekongmarket.asia ផ្តល់ជូនជាវេទិកាពាណិជ្ជកម្មមួយ ដែលអតិថិជនគ្រប់រូប អាចធ្វើការទិញលក់ទំនិញគ្រប់ប្រភេទ ពីគ្រប់ទីកន្លែង ប្រកបដោយភាពងាយស្រួល។ សេវាកម្ម១. ផ្តល់ជូនជាជំនួយការ និងជំនាញការលើវិស័យអចលនទ្រព្យ ដែលបម្រើអោយការស្នាក់នៅឯកជន និងពាណិជ្ជកម្ម ២. ជួយលោកអ្នកក្នុងការធ្វើជំនួញនៅលើទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ ៣. ផ្តល់ជូនលោកអ្នកនូវមធ្យោបាយដើម្បីឈានចូលក្នុងការដាក់លក់ទំនិញជាលក្ខណៈពិភពលោក ៤. គាំទ្រការលក់ដេញថ្លៃ ៥. ជំនួយការផ្នែកនាំចេញនាំចូល ៦. ជំនួយការក្នុងការចរចាលើមុខជំនួញ ការគ្រប់គ្រងអាជីវកម្មគោលការណ៍ក្រុមហ៊ុន មេគង្គ ម៉ាឃីត ត្រូវបានគ្រប់គ្រងដោយឈរលើគោលការណ៍នៃទំនៀមទំលាប់ពា ណិជ្ជកម្មដ៏ស្អាតស្អំ។ ចំនុចជោគជ័យរបស់ក្រុមហ៊ុន មេគង្គ ម៉ាឃីត គឺផ្អែកជាមូលដ្ឋានទៅលើ ឆន្ទៈ ភាពទៀងត្រង់ ការសហការជាក្រុម និង ទំនុកចិត្តពីសាធារណជន។ ក្រមសីលធម៌ក្រោមការគ្រប់គ្រងដោយផ្អែក លើលក្ខន្តិកៈអាជីវកម្ម ច្បាប់ និងបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ការវិវត្តន៍ខ្លួនរបស់ មេគង្គ ម៉ាឃីត ក៏ដូចជាការវិវត្តន៍នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច តម្រូវអោយមានការយកចិត្តទុកដាក់ដ៏មានស្ថេរភាព ដើម្បីធានាអោយបាននូវស្តង់ដាផ្ទៃក្នុងនៃឥរិយា បថអាជីវកម្មមួយដែលត្រូវបានរក្សាអោយនៅក្នុងកម្រិតខ្ពស់បំ ផុត។ គណៈគ្រប់គ្រងដោយយោងទៅតាម តម្រូវការរបស់ធនាគារនានានិងបទដ្ឋានស្តង់ដាអន្តរជាតិផ្សេងៗ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនត្រូវបានរួមបង្កើត ឡើងដោយមានជានាយកប្រតិបត្តិ និងនាយកដទៃទៀត ដើម្បីធានាអោយមានភាពប្រាកដ ថារាល់ផលប្រយោជន៍ទាំងអស់របស់ក្រុមហ៊ុន និងអតិថិជន ត្រូវបានការពារយ៉ាងល្អ។ យុទ្ធសាស្រ្តក្រុមហ៊ុន មេគង្គ ម៉ាឃីត ដើរតាមយុទ្ធសាស្រ្តនៃការរីកចំរើនដោយមានប្រាក់ចំណេញ។ គោលបំណងរបស់យើងខ្ញុំ គឺគាំទ្រនូវការបង្កើតប្រាក់ចំណូលជាវិជ្ជមាន និងបង្កើននូវគុណតម្លៃរបស់ក្រុមហ៊ុន។ យុទ្ធសាស្រ្តនេះ ត្រូវបានដឹកនាំ ដោយអ្នកជំនាញការរបស់ក្រុមហ៊ុនទាំងផ្នែកបច្ចេកវិទ្យា និងអ្នកជំនាញការផ្នែកពាណិជ្ជកម្ម ដែលបានផ្តល់ជាមធ្យោបាយក្នុងដំណើរការជំនួញ តាមប្រព័ន្ធអ៊ីនធឺណេតនៃលំដាប់ថ្នាក់ពិភពលោក។ កត្តាយុទ្ធសាស្រ្តបន្ថែមដើម្បីភាពជោគជ័យរបស់យើង រួមមាន ការបង្កើតចំនុចខ្លាំងរបស់ក្រុមហ៊ុន និងភាពរីករាយចំពោះគ្រប់អតិថិជនទាំងអស់។ បុគ្គលិករបស់ក្រុមហ៊ុន មេគង្គ ម៉ាឃីតវិជ្ជាជីវៈគន្លឹះអនុវត្តរបស់ក្រុមហ៊ុនយើងខ្ញុំ គឺផ្តល់ជូនបុគ្គលិកទាំងអស់នូវឳកាសរៀនសូត្រ និងការទទួលយកនូវភាពរីកចំរើនក្នុងជីវិតវិជ្ជាជី វៈរបស់ពួកគេ។ យើងខ្ញុំជឿជាក់ទៅលើភាពស្មោះត្រង់របស់ បុគ្គលិកការកាត់បន្ថយការផ្លាស់ប្តូរបុគ្គលិក គឺធានាបាននូវដំណើរការដ៏រលូននៅក្នុងក្រុមហ៊ុន និងសេវាកម្មប្រកបដោយគុណភាពកាន់តែប្រសើរជូនដល់អតិ ថិជន។ ការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ក្រុមហ៊ុន មេគង្គ ម៉ាឃីត ធ្វើការលើកទឹកចិត្ត និង ជម្រុញ ដល់ការអនុវត្តកម្មវិធី អប់រំ និង ការអភិវឌ្ឍន៍ ។ យើងខ្ញុំ ក៏ផ្តល់ជូនផងដែរនូវការបណ្តុះបណ្តាលដល់បុគ្គលិក ទាំងអស់របស់ក្រុមហ៊ុន ដោយរួមមានទាំងការបណ្តុះបណ្តាលលើការអភិវឌ្ឍអាជីព និងការបង្កើនសមត្ថភាពក្នុងការធ្វើការងារជាក្រុម។ ធនធានមនុស្សគំរូនៃការធ្វើពាណិជ្ជកម្មរបស់ ក្រុមហ៊ុន មេគង្គ ម៉ាឃីត ត្រូវបានរចនាឡើងដើម្បីអោយបុគ្គលិកទាំងអស់ធ្វើការផ្លាស់ ប្តូរគំនិត និងបទពិសោធន៍ផ្សេងៗ ព្រមទាំងដើម្បីរក្សានូវភាពជិតស្និតដូចគ្រួសារតែមួយរវាង បុគ្គលិកតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមនៃក្រុម ហ៊ុន។ ឳកាសការងារដោយសារការរីកចំរើន និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ពីមួយថ្ងៃទៅមួយថ្ងៃ យើងខ្ញុំបន្តស្វែងរកជ្រើសរើសនូវបុគ្គលដែលពោរពេញទៅ ដោយសមត្ថភាព ដើម្បីបំពេញ នូវតម្រូវការរបស់អតិថិជនទាំងអស់ផងដែរ។ ក្រុមហ៊ុន មេគង្គ ម៉ាឃីត ផ្តល់ជូននូវឳកាសការងារដោយស្មើភាពគ្នា ជាពិសេសយើងធ្វើការលើកទឹកចិត្តចំពោះបុគ្គលដែលមានកាយ សម្បទាទន់ខ្សោយ។ យើងខ្ញុំមិនរើសអើងពូជសាសន៍ និងសាសនាឡើយ។ |



Corporate Info






