ពត៌មានទូទៅ

បុព្វកថា


នា​សម័យ​កាល​នៃ​សេដ្ឋ​កិច្ច​បច្ចេក​វិទ្យា​ដ៏​ជឿន​លឿន​ ទំព័រ​អាជីវកម្ម​ថ្មីៗ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទទួល​ស្វាគមន៍​នូវ​ពិភព​​លោក​​ថ្មី​​មួយ​​ដែ​ល​​​​​​ពោរពេញទៅ​ដោយ​ការ​រីក​លូត​លាស់​ក្នុងវិស័យ​ពាណិជ្ជ​​កម្ម​។​ ដោយ​​ប្រើ​ប្រាស់​​នូវ​ភាព​រីក​ចំរើននៃ​​វិស័យ​ព័ត៌​មាន​វិទ្យា​ ការណ៍​នេះ​​​បាន​​ជ​ម្រុញ ឲ្យ​ប្រតិបត្តិការណ៍ជំនួញ ​របស់​​​លោក​អ្នក​នៅ​​​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សហសេវិកនៅ​សហរដ្ឋអាមេរិក​កាន់តែ​មាន​ភាព​ងា​យ​​ស្រួ​ល​​​ ដូច​គ្នានឹងការ​ធ្វើ​ជំនួញ​ជាមួយ​ដៃគូដទៃទៀត​នៅ​ក្នុង​ប្រទេសដូច្នោះដែរ​។

គំនិត​ជំនួញ​ ដ៏​ខ្លាំង​ក្លា​នេះ​ ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំណង ​ដើម្បី​លុប​បំបាត់​នូវ​ព្រំដែន​ចំងាយ​​​​​​​​នៅលើ​ពិភពលោក​របស់​យើង​ និងដើ​ម្បី​​អោយវាក្លាយ​ទៅ​ជាវេទិការ​ពាណិជ្ជកម្ម​តែ​មួយ​ ដែល​អាច​នឹង​ផ្តល់​​ឳ​កាស​​​ថ្មីៗ ​​ដល់​​​ជន​គ្រប់​​រូបទោះបីជារស់នៅក្នុងប្រទេស​អភិវឌ្ឍន៍ ឬ​​ក៏នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ក្តី។

ដោយ​​ប្រមើមើល​លើទស្សនៈវិស័យ​ដ៏​វែងឆ្ងាយនេះ លោកនាយក​ប្រតិបត្តិ​ (CEO) នៃ​ក្រុ​ម​ហ៊ុន​ មេគង្គ​​ម៉ា​ឃីត​ បាន​ចាប់​ផ្តើម​នូវ​ការ​សា​​កល្បង​មួយដោយប្រើប្រាស់នូវទស្សនៈ​នៃ​សេដ្ឋ​កិច្ច​បច្ចេក​វិទ្យា​នេះឡើង​ ក្នុង​​គោល​​បំ​ណង​​ដើម្បី​ជ​ម្រុ​ញ​អោ​យមាន​ភាពប្រ​សើរឡើ​ង​​នូ​វបណ្តា​ញពាណិជ្ជកម្ម​នៅ​ក្នុងប្រទេសកម្ពុជា​ ក៏ដូចជា​បណ្តា​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​ និង​នៅ​ជុំ​វិញ​ពិភព​លោក​។

ដូចមានពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា ​​តំណក់​ទឹក​មួយ​តំណក់​នៅ​ក្នុង​សមុទ្រ​ អាច​ក្លាយ​ជា​រលក​សមុទ្រ​ដ៏​ខ្លាំង​​ក្លា​ ហេតុនេះហើយ​ទើប​ក្រុ​ម​ហ៊ុន​​ មេគង្គ​​​ ម៉ាឃីត សង្ឃឹម​ជឿ​ជាក់​យ៉ាងមុតមាំថា​ការ​ផ្តួច​ផ្តើម​បន្តិច​បន្តួច​ដំបូង​របស់​យើង​ខ្ញុំនេះ​ អាច​នឹង​ផ្តល់​ជូន​ ដល់​ប្រ​ទេ​ស​ក​ម្ពុជា​នូវ​ឱកាស​ជំនួញ​ជាច្រើន​ក្នុង​វិស័យ​ពា​ណិជ្ជ​​កម្ម​​នា​​ថ្ងៃ​អនាគត​ដោយ​គ្រាន់​តែចា​ប់ផ្តើមជាមួ​យនឹងការចុច​ទៅលើកណ្តុ​រប​ញ្ជា​រ​បស់​​កុំ​ព្យូ​ទ័​រ។

គេហទំព័រ​ mekongmarket.asia ជា​គេហទំព័រ​​នៃ​បណ្តាញ​ទី​ផ្សារ​តាម​ប្រព័ន្ធ​អ៊ិនធឺណេត​ដែល​នាំ​មុខ​គេ​នៅ​កម្ពុជា​។ យើង​ខ្ញុំផ្តល់​ជូ​​នជា​បណ្តាញជំនួញតាមរយៈប្រព័ន្ធអេ​ឡិចត្រូនិច​ ដូចជាការ​ទិញ​លក់​ទំនិញ​ក្នុង​ស្រុក​ និងជាលក្ខណៈអន្តរជាតិ។​ យើង​ខ្ញុំ​បម្រើ​ជូ​ន​​អ​តិថិជន​ទាំងអស់ ​នូវ​សេវាកម្ម​ទាំងឡាយ ​ប្រកប​ដោយ​ជំនឿទុកចិត្ត ភាពបើកចំហ ស្មើភាព ភាពទៀងត្រង់ និងភា​ពស​ប្បាយ​រីក​រា​យ​​។

ចក្ខុវិស័យ


ទី​ផ្សារ​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និច​​ នាំ​មុខ​គេ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ដែល​​មាន​​នូវ​​ទំ​នាក់​​ទំ​នង​​ យ៉ាង​​ជិ​ត​​ស្និត​​ជា​មួយ​​​អតិ​ថិជន​ ​​ប្រ​កប​​ដោយ​​កេ​រ្តិ៍​​​​​ឈ្មោះ​​នៃ​ទំ​នុក​​ចិត្ត​ ​ភាព​​ងាយ​​ស្រួល​​ សេ​វា​កម្ម​ដ៏​ប្រ​ពៃ​ និង​​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំ​​ពោះ​អតិ​ថិ​ជន​។

បេសកកម្ម


ផ្តល់​​ជូន​ជា​​វេ​ទិ​កា​ពា​ណិជ្ជ​កម្ម​​ មួយ ​​ដែល​​អតិ​ថិ​ជន​​អាច​​ចូល​​រួ​ម​​ទិញ​​លក់​​ផលិត​​ផល​​ទំ​និញ​​ប្រ​កប​​ ដោយ​​ភាព​​ងាយ​​ស្រួល​​​ និង​​ដើ​ម្បី​​​ជម្រុញ​​​អោ​​​យ​​​មាន​​​នូវ​​​ការ​​​ធ្វើ​​​ជំ​នួញ​​​ដ៏​​​ មាន​​​ទំ​នុ​ក​​​ចិត្ត​​​រវាង​​​ការ​​​ផ្គត់​​​ផ្គង់​​​និង​តម្រូវ​កា​រ​ ដែ​ល​​​នាំ​​ទៅ​​រក​​ការ​​កើន​​ឡើង​​នៃ​​សំ​​ទុះ​​ពា​ណិជ្ជ​ក​ម្ម​តាម​ប្រ​ ព័​ន្ធ​​អេ​ឡិ​​ច​​ត្រូ​និច​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​។

គុណសម្បត្តិ

  • ឆន្ទៈក្នុងវិជ្ជាជីវៈ
  • ទំនុកចិត្ត និងភាពទៀងត្រង់ចំពោះអតិថិជន
  • វិជ្ជាជីវៈនិយម
  • សាមគ្គីភាពជាក្រុមរបស់បុគ្គលិក
  • ពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិ

ទិដ្ឋភាពទូទៅនៃជំនួញ


សកម្មភាព


គេ​ហ​ទំ​ព័រ​ mekongmarket.asia ផ្តល់​ជូន​ជា​វេ​ទិ​កា​ពា​ណិជ្ជ​កម្ម​មួយ​ ដែល​អតិ​ថិ​ជន​គ្រប់​រូប​ អាច​​ធ្វើ​​ការ​​​ទិ​ញ​​លក់​ទំ​និញ​​គ្រប់​​ប្រ​ភេទ​​ ពី​​គ្រ​ប់​​​ទី​កន្លែង​​ ប្រ​កប​​ដោយ​​​ភាព​​ងាយ​​ស្រួល​​។

សេវាកម្ម


១. ផ្តល់​ជូន​ជា​ជំនួយ​ការ​ និង​ជំនាញ​ការលើវិស័យអចលន​ទ្រព្យ​ ដែលបម្រើអោយការស្នាក់នៅ​ឯកជ​ន​ និង​ពាណិជ្ជ​​កម្ម

២. ជួយលោកអ្នកក្នុងការធ្វើជំនួញនៅលើទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ

៣. ផ្តល់ជូនលោកអ្នកនូវមធ្យោបាយដើម្បីឈានចូលក្នុងការដាក់លក់ទំនិញជាលក្ខណៈពិភពលោក

៤. គាំទ្រការលក់ដេញថ្លៃ

៥. ជំនួយការផ្នែកនាំចេញនាំចូល

៦. ជំនួយការក្នុងការចរចាលើមុខជំនួញ

ការគ្រប់គ្រងអាជីវកម្ម


គោលការណ៍


ក្រុម​ហ៊ុ​ន​ មេគង្គ​ ម៉ាឃីត​ ត្រូវ​​បាន​​គ្រប់​​គ្រង​​ដោយ​​ឈរ​​លើ​​គោល​ការណ៍​​នៃ​​ទំ​នៀម​​ទំ​លាប់​​ពា ​ណិជ្ជ​កម្ម​​ដ៏​​ស្អាត​​ស្អំ​។​​​ ចំ​នុច​​ជោគ​​ជ័យ​រប​ស់​​ក្រុ​​​ម​​ហ៊ុន​ ​មេគង្គ​ ម៉ាឃីត​ គឺ​ផ្អែក​ជា​មូល​ដ្ឋាន​​ទៅ​លើ​ ឆន្ទៈ​ ភាព​ទៀង​ត្រង់​ ការ​ស​ហ​ការ​ជា​ក្រុ​ម​ និង​ ទំ​នុក​ចិត្ត​ពី​សា​ធារ​ណជន​។

ក្រមសីលធម៌


ក្រោម​​ការ​​គ្រប់​​គ្រង​​​ដោ​យ​ផ្អែក​​​ លើ​លក្ខ​ន្តិកៈ​អា​ជី​វកម្ម​​ ​ច្បាប់​ ​និង​​បទ​ដ្ឋាន​​គតិ​យុត្ត​​នៃ​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​​ការ​វិវត្តន៍​ខ្លួន​របស់​​ ​មេគង្គ​ ​ម៉ា​ឃីត​ ក៏​ដូច​ជា​ការវិ​វត្តន៍​នៃ​ពា​ណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេ​ឡិច​​​ត្រូ​និច​ ​តម្រូវ​​អោយ​​មាន​ការ​យក​ចិត្ត​​​​ទុក​​​​ដាក់​ដ៏​មាន​ស្ថេរ​ភាព​ ដើ​ម្បី​​ធា​​នា​​​​អោ​យ​​​បាន​​នូ​វ​​ស្តង់​ដា​​​ផ្ទៃ​​ក្នុង​​នៃ​​ឥរិ​យា​ បថ​​អា​ជី​វ​កម្ម​​មួយ​ដែល​​​ត្រូវ​បាន​រក្សា​អោយ​នៅ​ក្នុង​កម្រិត​ខ្ពស់​បំ ​ផុត​។

គណៈគ្រប់គ្រង


ដោយ​យោង​ទៅ​តាម​ តម្រូវ​ការ​របស់​ធនា​គារ​នានា​និង​បទ​ដ្ឋាន​ស្តង់​ដា​អន្តរ​ជាតិ​ផ្សេងៗ​ ក្រុម​​​ប្រឹ​ក្សា​ភិ​បាល​​របស់​​ក្រុម​ហ៊ុន​​ត្រូវ​បាន​​រួម​​ប​​ង្កើ​​ត​ ឡើង​ដោយ​មាន​ជា​នា​យក​ប្រតិ​បត្តិ​ និ​ង​នា​យក​ដទៃ​ទៀត​ ដើម្បី​​ធា​នា​អោយ​​មាន​​ភាព​​ប្រា​​កដ ​​ថា​រា​ល់​ផល​​ប្រ​យោជ​ន៍​ទាំង​​អ​ស់​​​​​រ​ប​ស់​​ក្រុ​ម​ហ៊ុន​ និង​អតិ​ថិ​ជន ​ត្រូវ​បាន​ការ​ពារ​យ៉ាង​ល្អ​។

យុទ្ធសាស្រ្ត


ក្រុម​ហ៊ុន​​ មេគង្គ​ ម៉ាឃីត​ ដើរ​តាម​យុទ្ធ​សាស្រ្ត​នៃ​ការ​រីក​ចំ​រើន​ដោយ​មា​ន​ប្រាក់​ចំ​ណេញ​។​ គោល​​​បំ​ណង​​របស់​​យើង​​ខ្ញុំ​​ គឺ​​​​គាំ​​ទ្រ​​​នូ​វ​ការ​​​បង្កើ​ត​​​​​ប្រាក់​​ចំ​ណូល​​ជា​វិជ្ជ​មាន​ និង​​បង្កើន​​នូវ​គុណ​​តម្លៃ​រ​បស់​ក្រុម​​​ហ៊ុន​​​​។​ យុទ្ធ​សាស្រ្ត​​នេះ ​​ត្រូវ​​បាន​​ដឹក​​នាំ​​ ដោយ​​អ្នក​ជំ​នា​ញ​ការរ​បស់​​ក្រុម​​ហ៊ុ​​ន​​ទាំ​​​ង​ផ្នែក​បច្ចេក​វិទ្យា​ និង​អ្នក​ជំ​នាញ​ការ​ផ្នែក​ពា​ណិជ្ជ​កម្ម ​ដែល​​​​បាន​​​ផ្តល់​​ជា​​​មធ្យោ​បាយ​​​ក្នុង​​​ដំ​ណើរ​​​ការ​​​ជំនួ​ញ​​​ តាម​​​​ប្រ​ព័ន្ធ​​​អ៊ីន​​ធឺ​ណេត​​នៃ​​​លំ​​​​ដា​ប់​ថ្នា​ក់​ពិ​ភព​លោក​។​ កត្តា​យុទ្ធ​​​​សាស្រ្ត​​​​​​បន្ថែម​​​ដើម្បី​​​​ភាព​​​ជោគ​​ជ័យ​​របស់​​យើង ​​រួម​​មាន​​ ការ​បង្កើត​ចំ​នុច​ខ្លាំង​របស់​ក្រុម​ហ៊ុន​​​​ និង​​​ភា​ព​​​​រី​ក​​រាយ​​ចំ​ពោះ​គ្រប់​អតិ​ថិ​ជន​ទាំង​អស់​។

បុគ្គលិករបស់ក្រុមហ៊ុន មេគង្គ ម៉ាឃីត


វិជ្ជាជីវៈ


គន្លឹះ​អនុវ​ត្តរបស់​ក្រុម​ហ៊ុន​យើង​ខ្ញុំ ​ គឺ​ផ្តល់​ជូន​បុគ្គ​លិក​ទាំង​អស់​នូវ​ឳ​កាស​រៀន​សូត្រ​ និង​ការ​​ទ​ទួល​​យក​​នូវ​​ភាព​​រីក​​ចំ​រើន​ក្នុង​​ជី​វិ​ត​​វិជ្ជា​​​​ជី​​ វៈ​​រប​ស់​ពួក​គេ​។​ យើង​ខ្ញុំ​ជឿ​ជាក់​ទៅ​លើ​ភាព​ស្មោះ​ត្រង់​​របស់​ បុគ្គ​លិក​ការ​កាត់​បន្ថយ​ការ​ផ្លាស់​ប្តូរ​បុគ្គ​លិក​ គឺ​​ធា​នា​​បាន​​នូវ​​ដំ​​ណើ​​រ​​កា​រ​​ដ៏រ​​លូ​ន​​នៅ​ក្នុង​ក្រុម​ហ៊ុន​ ​និង​​សេវា​​កម្ម​​ប្រ​កប​​ដោយ​​គុណ​​​ភាព​​កាន់​​​តែ​ប្រ​សើរ​​ជូន​ដល់​អតិ ​ថិជន​។

ការបណ្តុះបណ្តាល និង អភិវឌ្ឍន៍


ក្រុម​ហ៊ុន​ មេគង្គ​ ម៉ាឃីត​ ធ្វើ​ការ​លើក​ទឹ​ក​ចិត្ត​ និង​ ជម្រុញ​ ដល់​ការ​អនុវត្ត​កម្ម​វិធី ​អប់​រំ​ និង​ ការ​​អ​ភិ​វឌ្ឍន៍​ ។​ ​យើង​​​ខ្ញុំ​​ ក៏​​ផ្ត​ល់​​ជូន​​ផង​​ដែរ​​នូវ​​ការ​​ប​​ណ្តុះ​បណ្តាល​​ដល់​​បុគ្គ​លិក​​ ទាំងអស់​របស់​ក្រុម​ហ៊ុន​ ដោយ​​រួម​​មាន​​ទាំង​​ការ​​បណ្តុះ​​បណ្តា​ល​​លើ​​ការ​​អភិវ​ឌ្ឍ​អា​ជីព​ និង​​ការបង្កើ​ន​ស​​មត្ថ​​ភា​ព​​ក្នុ​ង​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម​។​

ធនធានមនុស្ស


គំរូ​នៃ​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​របស់​ ក្រុម​ហ៊ុន​ មេគង្គ​  ម៉ាឃីត​ ត្រូវ​បាន​រចនា​ឡើង​ដើ​ម្បី​អោយ​បុគ្គ​​លិក​​ទាំង​​អស់​​ធ្វើ​​ការ​​ផ្លាស់​ ​ប្តូរ​​គំ​និត​​ និង​​​​បទ​​​ពិ​​​សោធន៍​ផ្សេង​ៗ​ ព្រម​​​ទាំង​​ដើម្បី​​​រក្សា​នូវ​ភាព​ជិត​ស្និត​ដូច​គ្រួ​សារ​​តែ​មួ​យ​រវាង ​​បុគ្គ​លិ​ក​តាំង​​​​ពី​​ថ្នា​ក់​​លើ​រ​ហូត​ដល់​ថ្នាក់​ក្រោម​នៃ​ក្រុម​ ហ៊ុន​។

ឳកាសការងារ


ដោយ​សារ​ការ​រីក​ចំ​រើន​ និង​ការ​អភិ​វឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យើង​​ខ្ញុំ​​បន្ត​ស្វែង​​រក​ជ្រើស​​រើស​​នូវ​​​បុគ្គ​ល​​​ដែល​​ពោរ​​ពេញ​​ទៅ ​​ដោយ​​សមត្ថ​ភាព​​​ ដើ​ម្បី​​​បំ​ពេញ​​ នូវ​​តម្រូវ​​ការ​រ​បស់​​អតិ​ថិជន​​ទាំង​អស់​​ផង​​ដែរ​។​​​

ក្រុម​ហ៊ុ​ន​ មេគង្គ​ ​ម៉ាឃីត​​ ផ្តល់​​ជូន​​នូវ​​ឳ​​កា​ស​​​កា​រ​ងារ​​ដោយ​ស្មើ​ភាព​គ្នា​ ជា​​ពិ​សេ​​ស​​យើង​​ធ្វើ​ការ​​លើក​ទឹក​ចិត្ត​ចំ​ពោះ​បុគ្គល​ដែល​មាន​កាយ​ សម្ប​ទា​ទន់​ខ្សោយ​។​ យើង​​ខ្ញុំ​មិន​រើ​ស​​អើ​ង​ពូ​ជ​​សា​ស​ន៍​ ​និង​​សា​ស​នា​​ឡើយ​។